Conical Hat POS គឺជាប្រព័ន្ធគ្រប់គ្រងការលក់ប្រកបទៅដោយភាពបត់បែនខ្ពស់ ដែលអាចប្រើភ្ជាប់ជាមួយប្រព័ន្ធគណនេយ្យផ្នែកខាងក្រោយ ឬប្រព័ន្ធគណនេយ្យហិរញ្ញវត្ថុគ្រប់គ្រងធនធានសហគ្រាស ឬជាមួយប្រព័ន្ធគណនេយ្យដទៃៗទៀតទៅតាមតម្រូវការរបស់អតិថិជន...

Conical Hat POS អាចប្រើបានចំពោះហាងតែមួយ ឬច្រើនចូលគ្នា...

អាចប្រើបានចំពោះអតិថិជនសំខាន់ៗដូចជា៖

  • ហាងលក់ផលិតផល
  • ផ្សារទំនើប
  • ផ្សារទំនើបខ្នាតធំ
  • ហាងលក់ទូរស័ព្ទ និង គ្រឿងអេឡិចត្រូនិច
  • ហាងលក់បន្លែ និងផ្លែឈើ
  • ដេប៉ូលក់គ្រឿងសំណង់
  • ឱសថស្ថាន និងគ្រឿងសម្អាង
  • បណ្ណាគារ
  • ហាងលក់សំលៀកបំពាក់
  • និង ហាងជាច្រើនទៀត

អត្ថប្រយោជន៍សំខាន់ៗ៖

  • កន្លែងគិតលុយផ្នែកខាងមុខ
    • អាចភ្ជាប់ជាមួយ បាកូដ និងជញ្ជីងអេឡិចត្រូនិច
    • កត់ត្រាលេខកូដស៊េរី Serial/IMEI សម្រាប់ទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិច
    • កត់ត្រាលេខឡូមុខទំនិញ និងកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់
    • ផ្ទាំងបញ្ចូលទិន្នន័យជាភាសាអង់គ្លេស និង ខ្មែរ ឬ វៀតណាម ឬភាសាណាមួយតាមតម្រូវការ
    • អាចទទួលប្រាក់កក់ និងបង់បង្រ្គប់
    • មានបង្ហាញរូបភាពទំនិញ ឬ ការផ្សាយពាណិជ្ជកម្មផ្សេងៗអំពីអាជីវកម្មរបស់លោកអ្នក
    • អាចកត់ត្រាទម្រង់ទូទាត់ច្រើនក្នុងមួយប្រតិបត្តិការ (សាច់ប្រាក់ កាតធនាគារ...) និងរូបិយប័ណ្ណពីរ
    • មានរបាយការណ៍បិទវេន និង លក់សរុបមួយថ្ងៃ
    • អាចប្រើបានទោះជាដាច់អ៊ិនធឺណិត
    • អាចប្រើភ្ជាប់ជាមួយឧបករណ៍រាប់ស្តុក PDT
  • ហាងផ្នែកខាងក្រោយ
    • អាចទទួលប្រាក់កក់ និងបង់បង្រ្គប់
    • គ្រប់គ្រងសិទ្ធអ្នកគិតលុយ
    • គ្រប់គ្រងការលក់បញ្ចុះតំលៃ
    • គ្រប់គ្រងការបញ្ជារដឹកទំនិញឱ្យអតិថិជនពេលកត់ត្រាលក់
    • គ្រប់គ្រងកំរិតបរិមាណស្តុកដែលនៅសល់
    • គ្រប់គ្រងការទិញ និងទទួលទំនិញ
    • គ្រប់គ្រងមុខទំនិញផ្ញើលក់
    • គ្រប់គ្រងលេខឡូមុខទំនិញ និងកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់
    • របាយការលក់ របាយការណ៍ស្តុក និងរបាយការណ៍វិភាគទិន្នន័យ
  • ផ្នែកការិយាល័យកណ្តាល
    • គ្រប់គ្រងព័ត៌មានមុខទំនិញទាំងអស់
    • គ្រប់គ្រងស្តុកមុខទំនិញគ្រប់សាខា
    • គ្រប់គ្រងតារាងតំលៃលក់
    • គ្រប់គ្រងការសន្សំពិន្ទុរបស់អតិថិជន
    • គ្រប់គ្រងការលក់បញ្ចុះតំលៃ និង ការផ្សព្វផ្សាយលក់ផ្សេងៗ
    • គ្រប់គ្រងអតិថិជនជាសមាជិក
    • គ្រប់គ្រងសិទ្ធអ្នកប្រើប្រាស់ទាំងអស់
    • របាយការណ៍លក់ របាយការណ៍ស្តុក របាយការណ៍វិភាគទិន្នន័យគ្រប់សាខា

ចុចមើលសម្ភារៈកុំព្យូទ័រដែលយើងផ្គត់ផ្គង់...